2025-12-04
គិត បុប្ផា
2025-12-04
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ត្រៀមអនុវត្តប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិ និងឧបករណ៍តាមដានសំឡេង ដើម្បីតាមដានសកម្មភាពប្រចាំថ្ងៃរបស់ផ្សោត នៅខេត្តក្រចេះ និងស្ទឹងត្រែង នាដើមឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធ និងការអនុវត្តសកម្មភាពជោគជ័យ លើការអភិរក្សនិងគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ» ដែលមានលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម, លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រប្រទេសចិន, លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល, លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល, តំណាងមកពីចិន ឡាវ ភូមា និងប្រទេសឥណ្ឌូនេស៊ី, រដ្ឋបាលជលផល, សកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងមន្ទីរកសិកម្ម ខេត្តក្រចេះ និងស្ទឹងត្រែង តំណាងអង្គការដៃគូ WWF តំណាងនៃប្រទេសទាំង៥ បានលើកឡើងជជែកយ៉ាងផុលផុសពីលទ្ធផល នៃគម្រោងមានចំណងជើងថា «ការកសាងសមត្ថភាពរបស់ប្រទេសសមាជិកទន្លេមេគង្គ ដើម្បីការពារផ្សោតទឹកសាប និងជីវចម្រុះ បទបង្ហាញពីលទ្ធផល»។
តំណាងមកពីចិន ឡាវ ភូមា ឥណ្ឌូនេស៊ី និងកម្ពុជា ក៏បន្តពិភាក្សាពីបទពិសោធ និងការអនុវត្តល្អបំផុត ដើម្បីការពារផ្សោតគ្មានព្រុយនៅទន្លេយ៉ាងសេ ដោយវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ការការពារផ្សោតអ៊ីរ៉ាវ៉ាឌី នៅទន្លេ Ayeyarwady ប្រទេសមីយ៉ាម៉ា នៅទន្លេ Mahakam ប្រទេសឥណ្ឌូណេស៊ី និងការការពារជីវៈចម្រុះ និងជម្រកវារីសត្វសំខាន់ៗ នៃទន្លេមេគង្គប្រទេសឡាវ។
សម្រាប់កម្ពុជា វាគ្មិនបានបង្ហាញពីរបៀបកែលម្អការគ្រប់គ្រង និងការអភិរក្សផ្សោតអ៊ីរ៉ាវ៉ាឌីទឹកសាប នាពេលបច្ចុប្បន្នឱ្យកាន់តែប្រសើរឡើង ដោយប្រើប្រាស់បទពិសោធ និងចំណេះដឹងដែលទទួលបានពីដំណើរទស្សនកិច្ចផ្លាស់ប្តូរនៅទីក្រុងវូហាន ប្រទេសចិនកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ គួរបញ្ជាក់ថាគម្រោង «ការកសាងសមត្ថភាពរបស់សមាជិក នៃប្រទេសតាមដងទន្លេមេគង្គ ដើម្បីការពារសត្វផ្សោតទឹកសាប និងជីវចម្រុះ នៃមូលនិធិពិសេសមេគង្គ-ឡាងឆាង» ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធពីភាពជោគជ័យ នៃការការពារសត្វផ្សោតទឹកសាប និងរៀបចំផែនការសកម្មភាពនាពេលអនាគត ដើម្បីជំរុញការការពារ និងអភិរក្សធនធាន ដ៏មានតម្លៃនេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី