2025-12-11
ទូច សូរិយា
2025-12-11
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់(MOU) អនុវត្តកម្មវិធីផ្តល់ហិរញ្ញប្បទាន ២០០លានដុល្លារ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ និងពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស។
ភាគីទាំងពីរ នឹងសហការ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពង្រីកសេវាហិរញ្ញវត្ថុឌីជីថល និងបង្កើតកម្មវិធីបណ្តុះបណ្តាល ក្នុងគោលដៅកែលម្អការរៀបចំអាជីវកម្ម ពង្រឹងចំណេះដឹងផ្នែកឌីជីថល និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងគាំទ្រសហគ្រាសដែលមាននវានុវត្តន៍ និងជំរុញវិស័យអាទិភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ពង្រីកសេវាហិរញ្ញវត្ថុ ដើម្បីផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សហគ្រិន និងសហគ្រាសធុនមក្រូ តូច និងមធ្យម ដែលអាចជួយបង្កើនផលិតភាព និងវិនិយោគបន្ថែមលើនវានុវត្តន៍។
លោកបណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា ធនាគារវីង មានមោទនភាព ដែលបានចាប់ដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ តាមរយៈផលប័ត្រឥណទាន ២០០លានដុល្លារនេះ គឺមានបំណងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានកាន់តែងាយស្រួល ជំរុញនវានុវត្តន៍ និងជួយឱ្យអាជីវកម្មក្នុងស្រុករីកចម្រើន ដើម្បីកសាងសេដ្ឋកិច្ចកាន់តែរឹងមាំសម្រាប់កម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង នឹងបង្កើតគណៈកម្មាធិការរួមមួយ ដើម្បីរៀបចំ និងអនុវត្តផែនការនិងគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមអនុស្សរណៈនេះ។ សហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលត្រូវការហិរញ្ញប្បទានដើម្បីកំណើនអាជីវកម្ម ពីកម្មវិធីឥណទាន ២០០ លានដុល្លារនេះ អាចទាក់ទងទៅសាខាធនាគារ វីង ឬផ្នែកសេវាអតិថិជនរបស់ធនាគារ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី