SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង ស្វែងរកឱកាសវិនិយោគថ្មីៗ និងគាំទ្រ SMEs កម្ពុជា លើការកែលម្អបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន


សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង ស្វែងរកឱកាសវិនិយោគថ្មីៗ និងគាំទ្រ SMEs កម្ពុជា លើការកែលម្អបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន
A+ A-

ភ្នំពេញ៖ គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តសានទុង មានបំណងស្វែងរកឱកាសវិនិយោគថ្មីៗ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជា ពិសេសលើការកែលម្អបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន។ នេះបើតាមការបញ្ជាក់របស់លោក យ៉ាង ហុងយូ ប្រធានប្រតិភូឧស្សាហកម្មខេត្តសានទុង។

ក្នុងជំនួបកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួង គឺស្វាគមន៍ការវិនិយោគពីខេត្តសានទុង និងរីករាយក្នុងការចែករំលែកព័ត៌មាន និងផ្តល់សេវាគាំទ្រ ដើម្បីរួមចំណែកដល់ជោគជ័យនៃអាជីវកម្មរបស់លោកអ្នកនៅកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យខេត្តសានទុងដើរតួនាទីសំខាន់ក្នុងការវិវត្តនេះ ពិសេសជួយពង្រឹងសមត្ថភាពអ្នកផ្គត់ផ្គង់ជាសហគ្រាសក្នុងស្រុក និងការចែករំលែកបច្ចេកវិទ្យាសមស្រប និងស្នើឱ្យខេត្តសានទុងគាំទ្រកម្ពុជា មិនមែនត្រឹមតែសម្រាប់ប្រាក់ចំណេញរយៈពេលខ្លីទេ ប៉ុន្តែក៏សម្រាប់អនាគតក្រោយឆ្នាំ២០២៩ ផងដែរ។

លោក យ៉ាង ហុងយូ ក៏បានបង្ហាញពីមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងបណ្តាញធុរកិច្ចដ៏ធំទូលាយរបស់ខេត្តសានទុង ដែលមានសមាជិកជាង ៤០ម៉ឺននាក់នៅក្នុងសហព័ន្ធ ដោយមួយចំនួនកំពុងធ្វើអាជីវកម្មដោយជោគជ័យនៅកម្ពុជា ហើយសំឡឹងឃើញឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការ ជាពិសេសលើនវានុវត្តន៍។ លោក យ៉ាង ហុងយូ បានបន្ថែមថា ដំណើរទស្សនកិច្ចមកកម្ពុជានេះ មានគោលបំណងលើកទឹកចិត្តសហគ្រាសខេត្តសានទុងជាច្រើនទៀត ឱ្យស្វែងរកឱកាសវិនិយោគ និងផ្តល់សេវាកម្មនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី