2026-01-15
គិត បុប្ផា
2026-01-15
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងចាត់វិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះគ្រប់បុគ្គលពាក់ព័ន្ធទាំងអស់ ដែលប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្តីពីទូរគមនាគមន៍ នាំចូល ចែកចាយ ដំឡើង ប្រើប្រាស់ និងការផ្សព្វផ្សាយពាណិជ្ជកម្មលក់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ នៅលើទីផ្សារកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតឱ្យនាំចូលពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។
ឧបករណ៍ទាំងនោះ មានដូចជាបង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ (Booster/Repeater) ឧបករណ៍បញ្ជូនទទួលសេវាទូរសព្ទក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) អាកាសយានគ្មានមនុស្សបើក (Drone) ឧបករណ៍កាត់ផ្តាច់សេវា (Jammer)។ ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ ការនាំចូល និងចែកចាយឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ត្រូវធ្វើឡើងដោយបុគ្គលដែលមានការទទួលស្គាល់គុណវុឌ្ឍិសម្រាប់នាំចូលនិងចែកចាយ និងត្រូវមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទ (Type Approval Certificate) ព្រមទាំងត្រូវមានលិខិតអនុញ្ញាតឱ្យនាំចូលពី ន.ទ.ក. ដើម្បីធានាបានថា ឧបករណ៍ទាំងនេះ ពុំបង្កហានិភ័យដល់អ្នកប្រើប្រាស់ និងបង្កផលប៉ះពាល់ទៅដល់គុណភាពសេវាទូរគមនាគមន៍ ជាពិសេសចៀសវាងការយកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសនានា ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។
ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងធ្វើសកម្មភាពណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន ក្នុងនោះ មាត្រា៨៤ ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី