2026-01-15
គិត បុប្ផា
2026-01-15
គិត បុប្ផា
ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលប៉ាពូញូហ្គីណេ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ស្វែងយល់ពីបទពិសោធនៃការគ្រប់គ្រងប្រព័ន្ធធនាគារកម្ពុជា ការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
ក្នុងកិច្ចពិភាក្សារវាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុ លោកជំទាវទេសាភិបាល Elizabeth Genia គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលប៉ាពូញូហ្គីណេ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ភាគីទាំងពីរ បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហការឱ្យបានកាន់តែប្រសើរថែមទៀត។ លោកជំទាវទេសាភិបាល Elizabeth Genia បាន សរសើរពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា ដែលជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់។ លោកជំទាវបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការលើកកម្ពស់ប្រព័ន្ធទូទាត់អន្តរធនាគារ ដូចដែលកម្ពុជាសម្រេចបានយ៉ាងជោគជ័យ និងសារសំខាន់នៃការទទួលបានកិច្ចសហការចែករំលែកបទពិសោធគន្លឹះល្អៗពីធនាគារជាតិនៃកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ពីវឌ្ឍនភាពល្អប្រសើរពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បន្ទាប់ពីការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់អន្តរធនាគារ ដែលបានធ្វើឱ្យស្ថាប័នអន្តរជាតិនានាផ្តល់ការវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក្នុងការសម្រួលដល់ការរស់នៅប្រចាំថ្ងៃនិងការធ្វើអាជីវកម្ម។ បន្ទាប់ពីជំនួបនេះ គណៈប្រតិភូធនាគារកណ្តាលប៉ាពូញូហ្គីណេ ក៏បានទៅទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដែលបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជាតាំងពីសតវត្សរ៍ទី១ រហូតមកទល់បច្ចុប្បន្នផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី