SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់


កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់
A+ A-

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានរៀបចំសិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៨ ក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» ដោយមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងប្រតិបត្តិករប្រមាណ ៣៥០នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងបច្ចេកវិទ្យា។ 

ក្នុងសិក្ខាសាលានេះ ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍ និងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្ត និងទាក់ទាញការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាពផលិតកម្ម-អាជីវកម្មនៅកម្ពុជាផងដែរ។

បច្ចុប្បន្ន បណ្តាញផ្គត់ផ្គង់ទឹកស្អាតត្រូបានពង្រីកដល់ ៧ ៩៩៨ ភូមិនៅទូទាំងប្រទេស ក្នុងនោះ បរិមាណផលិតទឹកស្អាតជាមធ្យមមានចន្លោះពី ៤០ ទៅ ៥០ លានម៉ែត្រគូបក្នុងមួយខែ ដែលក្នុងនោះប្រតិបត្តិករឯកជនរួមចំណែកប្រមាណ ៣៥ ភាគរយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី