SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិន ស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា


ក្រុមហ៊ុនចិន ស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន មកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះក្រុមហ៊ុនមានបំណងស្វែងរកទីតាំងដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។

ពាក់ព័ន្ធនឹងការវិនិយោគនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគក្នុងកន្សោមឧស្សាហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើសទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណាដែលពុំសូវមានប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។

ឯកឧត្តម ជា វុទ្ធី លើកឡើងដូច្នេះថា៖ «ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ក៏ត្រូវមានការគិតគូរពីប្រភពនៃវត្ថុធាតុដើមដូចជាកំទេចឈើ ដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ»។ ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិន ដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី