2026-01-16
ទូច សូរិយា
2026-01-16
ទូច សូរិយា
ភ្នំពេញ៖ ការអនុវត្តយន្តការច្រកចេញចូលតែមួយនៃគម្រោងឧស្សាហកម្មសមាហរ័ណ III នឹងជួយដល់ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការពង្រឹងការធ្វើសមាហរ័ណកម្មទីផ្សារ ពិសេសខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយប្រទេសចិន តាមរយៈការចាប់យកឧស្សាហកម្មបន្លាស់ទី និងកន្សោមឧស្សាហកម្មលើវិស័យអាទិភាពចំនួន ៣រួមមាន៖ វិស័យយានយន្ត, វិស័យអេឡិចត្រូនិក និងវិស័យកសិ-ឧស្សាហកម្ម។
ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិ សំដៅអាចចាប់ផ្តើមសាកល្បងការអនុវត្តយន្តការច្រកចេញចូលតែមួយនៃគម្រោង III ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីគោលគំនិត ក៏ដូចជាលក្ខណៈបច្ចេកទេសនៃការអនុវត្តគម្រោង III៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី