SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ ពិភាក្សាផែនការគម្រោងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជា មជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់


ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ ពិភាក្សាផែនការគម្រោងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជា មជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន របស់គម្រោងអភិវឌ្ឍន៍ផែនការមេ និងក្រុមជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពិភាក្សាការងារ លើគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

កិច្ចពិភាក្សា ដែលធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្រសួងសាធារណការ និងភាគីជប៉ុន បានពិនិត្យនិងពិភាក្សាលើការរៀបចំរបាយការណ៍បឋម និងផែនការសកម្មភាព (Workplan) សម្រាប់ការផ្តើមអនុវត្តគម្រោងរៀបចំផែនការមេ, ការកំណត់នូវសមាសភាពស្ថាប័នពាក់ព័ន្ធក្នុងការបង្កើតក្រុមការងារជំនាញ (Working Group), ការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ (1st JCC) និងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ ក៏បានបញ្ជាក់ដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អំពីការត្រៀមលក្ខណៈជានិច្ចរបស់ក្រសួងសាធារណការ ក្នុងការផ្តល់កិច្ចសហការបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិតរបស់គម្រោងនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅឱ្យការសិក្សាទទួលបានលទ្ធផលផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី