2026-02-04
គិត បុប្ផា
2026-02-04
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំ (Kick-off Meeting) ពិនិត្យ និងពិភាក្សាការងារក្នុងដំណើរបេសកកម្មបច្ចេកទេសគាំទ្រគម្រោងរបស់ក្រុមការងារធនាគារពិភពលោក (WB) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីការចាប់ផ្តើមនៃការរចនាប្លង់លម្អិតសម្រាប់ទីលានទុកដាក់សំរាម និងកន្លែងប្រព្រឹត្តកម្មកាកសំណល់រឹង នៅខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជាមូលដ្ឋានក្នុងការចុះទៅពិនិត្យនៅតាមខេត្ត/ក្រុង និងទីតាំងគម្រោងដែលបានជ្រើសរើស និងពិនិត្យលើវឌ្ឍនភាពលើការកំណត់ជម្រើសសម្រាប់ផ្ទៃដីបន្ថែម ដែលត្រូវការសម្រាប់ទីលានទុកដាក់សំរាមនៅខេត្តកណ្តាល និងវឌ្ឍនភាពទូទៅ សកម្មភាពផ្សេងៗ ដើម្បីពន្លឿនការអនុវត្តគម្រោងឱ្យកាន់តែប្រសើរឡើងថែមទៀត។ បន្ទាប់ពីកិច្ចប្រជុំ ត្រូវបានបញ្ចប់ ប្រតិភូក្រុមការងារទាំងអស់ ក៏បានបន្តដំណើរទៅពិនិត្យទីតាំងចាក់សំរាម ចំនួន២ទីតាំង និងទីតាំងថ្មី ដែលត្រៀមសាងសង់ទីលានទុកដាក់សំរាម និងបានបន្តកិច្ចប្រជុំពិភាក្សាការងារបន្ថែមនៅទីនោះ។
គួរបញ្ជាក់ថា កិច្ចប្រជុំដែលរៀបចំឡើង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានការចូលរួមពី ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ, លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ, លោកប្រធានគ្រប់គ្រងគម្រោង មន្ត្រីជំនាញបច្ចេកទេសជាសមាជិក សមាជិកាគម្រោង ក្រុមការងាររបស់ធនាគារពិភពលោក តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន តំណាងសាលាខេត្តកណ្តាល តំណាងក្រុមហ៊ុនទីប្រឹក្សា រួមជាមួយស្ថាប័ន និងមន្ត្រីពាក់ព័ន្ធការងារគម្រោង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី