SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឱកាស សិក្សាជំនាញឆុងកាហ្វេកម្រិតដំបូង ឥតគិតថ្លៃ


ឱកាស សិក្សាជំនាញឆុងកាហ្វេកម្រិតដំបូង ឥតគិតថ្លៃ
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង) ដោយឥតគិតថ្លៃ។

វគ្គបណ្តុះបណ្តាលនេះ មានចំនួន ២វគ្គ ដោយក្នុង ១វគ្គ មានរយៈពេល ២ថ្ងៃ ក្នុងនោះត្រូវសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ តាមកាលបរិច្ឆេទ និងលក្ខខណ្ឌជ្រើសរើសដូចជា វគ្គទី១ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ និងវគ្គទី២ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ចំពោះលក្ខខណ្ឌជ្រើសរើស សិក្ខាកាម ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

គួរបញ្ជាក់ថា សិក្ខាកាមមានចំនួនកំណត់ ១០នាក់ក្នុង ១វគ្គ។ ចំពោះទីតាំងវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្អាតចាស់។ សម្រាប់ព័ត៌មានបន្ថែម សាធារណជន បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និងនិស្សិត អាចទំនាក់ទំនងទៅកាន់លេខ ០១១ ៦៤៦ ៩៦៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី