2026-01-19
ទូច សូរិយា
2026-01-19
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានរកទីតាំងសមស្រប និងមានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារដើមគថ្មី ហើយបេីអាជីវករមិនចង់ទៅផ្សារថ្មីនោះ ពលរដ្ឋក៏អាចកទីតាំងឯកជនណាផ្សេងទៀតបាន តែហាមដាច់ខាតមិនឱ្យលក់លេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។
ក្នុងពិធីសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករ អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដេីមគ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថាកន្លងមក អាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន។ ប៉ុន្តែពេលនេះ បងប្អូន ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីលេីកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញ។
ចំពោះ លក្ខខណ្ឌមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូនដល់ អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន៖ ១. អាចមានជម្រើសផ្លាស់ប្ដូរទៅលក់នៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួល ឫទៅរកទីតាំងឯកជនផ្សេងទៀតដែលខ្លួនគិតថាងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ ។
២. ក្នុងដំណាក់កាលនេះ បេីអាជីវករមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុង ជាអង្ករជូន និង៣. មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី