2026-01-19
គិត បុប្ផា
2026-01-19
គិត បុប្ផា
ភ្នំពេញ៖ នៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគតរបស់កុមារ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ព្រឹត្តិការណ៍ប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ២០២៦ របស់សាលា Think!Think! ដែលបានប្រារព្ធឡើងដោយជោគជ័យនៅផ្សារទំនើប AEON Mean Chey ហៅថា «កម្មវិធី Think!Think! World Cup» មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវេទិកាដ៏សំខាន់មួយដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត។
លោក Kei Kawashima នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បានមានប្រសាសន៍ថា៖ «ជាមូលដ្ឋាន ការអប់រំគួរតែជាបទពិសោធន៍ដ៏រីករាយមួយ ក្នុងនោះ Think!Think បំផុសគំនិតនៃការចង់ដឹងចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ។ កុមារគ្រប់រូបរីកចម្រើនទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន ដូច្នេះអ្វីដែលសំខាន់បំផុតគឺពួកគេបានទទួលបទពិសោធនូវភាពរំភើបរីករាយកើតចេញពីការគិតដ៏ពិតប្រាកដ»។ កម្មពិធី World Cup ប្រចាំឆ្នាំនេះ គឺជាការអបអរសាទរការរៀនដែលជម្រុញការគិតបែបនោះ។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំកុមារជាង ១ពាន់នាក់ មកពីសាលា Think!Think! សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC)។ សិស្សចំនួន ២នាក់ ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឪកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៦នេះ។ ក្រៅពីនេះសម្រាប់កូនសិស្សចូលរួមទាំងអស់នៅក្នុងកម្មវិធីក៏អាចទទួលបានឪកាសពិសេសទៅប្រទេសជប៉ុន តាមរយៈការចាប់រង្វាន់សំណាងផងដែរ។
Think!Think គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត។ វិធីសាស្រ្តច្នៃប្រឌិតថ្មីរបស់កម្មវិធីនេះបានការទទួលស្គាល់ជាសាកល រួមទាំងពានរង្វាន់ «កម្មវិធីល្អបំផុតសម្រាប់កុមារ» ពី Google និងពានរង្វាន់ «កម្មវិធីច្នៃប្រឌិតថ្មីបំផុត» ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី