SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អង្គភាព PMU-UIDP និងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING ចុះកិច្ចសន្យា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង


អង្គភាព PMU-UIDP និងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING ចុះកិច្ចសន្យា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង
A+ A-

ភ្នំពេញ៖ អង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (PMU-UIDP) ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD. ចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Urban Infrastructure Development Project - UIDP)។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលបំណងរៀបចំរបាយការណ៍សិក្សាសមិទ្ធលទ្ធភាព (FSR) របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIAR) និងប្លង់បច្ចេកទេសលម្អិត (DED) លើគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក សម្រាប់ក្រុងចំនួន៤ ដូចជា៖ ក្រុងកំពង់ឆ្នាំង ក្រុងកំពង់ចាម ក្រុងដូនកែវ (ខេត្តតាកែវ) និងក្រុងព្រៃវែង និងគម្រោងទីលានទុកដាក់សំរាមស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់ សម្រាប់ក្រុងដូនកែវ និងក្រុងព្រៃវែង។

គួរបញ្ជាក់ថា កិច្ចសន្យាអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ធ្វើឡើងក្រោមហិរញ្ញប្បទានឥតសំណងពីមូលនិធិពិសេសសម្រាប់ការរៀបចំគម្រោង (Project Preparation Special Fund - PPSF) របស់ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី