SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CDC ស្នើឱ្យសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា


CDC ស្នើឱ្យសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ (Guangdong-Hong Kong-Macao Greater Bay Area Economic and Industrial Research Association) បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តោតលើការផលិតក្រដាស និងសម្ភារការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ដើម្បីអាចផលិតថាមពលកកើតឡើងវិញផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។

លោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ លើកឡើងថា គណៈប្រតិភូដែលមកកម្ពុជាពេលនេះ សុទ្ធតែមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារការិយាល័យ និងថាមពលកកើតឡើងវិញ។

ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគដែលលោក លាំង សុងស៊ូ បានលើកឡើង និងបានស្នើឱ្យមានការយកទុកដាក់ខ្ពស់លើវិធានការការពារបរិស្ថាន។ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុន ក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ លើសពីនេះ ការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ក៏កំពុងមានសក្តានុពលផងដែរ។ ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការ បានស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី