SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិភាក្សារឹតចំណងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា


ក្រសួងពាណិជ្ជកម្ម និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិភាក្សារឹតចំណងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រីបណ្ឌិត Tanu Priya អនុប្រធានបេសកកម្មទទួលបន្ទុកពាណិជ្ជកម្ម និងនយោបាយ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បាន ពិភាក្សាការងាររឹតចំណងទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ភាគីទាំងពីរ បានលើកឡើងអំពីការកំណត់ទិសដៅអាទិភាព ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីទៅវិញទៅមករវាងវិស័យឯកជននៃប្រទេសទាំងពីរ និងមានភាពប្រទាក់ក្រឡាគ្នា ក្នុងវិស័យសក្តានុពល ព្រមទាំងកិច្ចសហការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល វិស័យឯកជននិងវិស័យឯកជន ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនិងវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មនិងកែច្នៃ ឱសថ ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការបើកច្រកទីផ្សារទ្វេភាគី និងតំបន់ ជាពិសេសទីផ្សារអាស៊ាន ជាដើម។

ភាគីទាំងពីរ ក៏បានជជែកពិភាក្សាលើយន្តការទ្វេភាគី និងតំបន់ដែលមានស្រាប់ ក្នុងការជំរុញយន្តការនេះឱ្យមានសកម្មភាពកាន់តែផុសផុល និងមានផ្លែផ្កាកាន់តែល្អប្រសើរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី