SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងហុងកុង ប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហការក្នុងវិស័យសុខាភិបាល និងសុខភាពសាធារណៈ


កម្ពុជា និងហុងកុង ប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហការក្នុងវិស័យសុខាភិបាល និងសុខភាពសាធារណៈ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Leung Kwan Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយន៍ នៃការិយាល័យពាណិជ្ជកម្មប្រចាំនៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃប្រទេសចិន (Hong Kong Trade Development Council-HKTDC) ប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងទិសដៅអភិវឌ្ឍន៍វិស័យសុខាភិបាល ព្រមទាំងកិច្ចពិភាក្សាពីលទ្ធភាពពង្រឹងការផ្លាស់ប្ដូរអត្ថប្រយោជន៍ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធ ជំនាញ និងចំណេះដឹងបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ស្វាគមន៍ចំពោះគោលបំណងសហការរបស់ភាគីហុងកុង ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា និងបានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ពីការប្ដេជ្ញាចិត្ត ពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបន្តពង្រឹងសេវាសុខភាពបឋមនៅតំបន់ដាច់ស្រយាល ពង្រឹងការធ្វើអភិបាលកិច្ច ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ដល់ពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះផងដែរ តំណាង Hong Kong Trade Development Council បានបង្ហាញពីសក្ដានុពល បទពិសោធ និងតួនាទីរបស់ហុងកុង ក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងការតភ្ជាប់ដៃគូ ការផ្លាស់ប្តូរបច្ចេកទេស និងការស្វែងរកឱកាសសហការថ្មីៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី