2026-01-23
ទូច សូរិយា
2026-01-23
ទូច សូរិយា
ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៣ សម្រាប់គម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៥លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ ១៦០កន្លែង។
គម្រោងចំនួន២២ នេះ រួមមាន៖ គម្រោងចំនួន៥ នៅខេត្តក្រចេះ, គម្រោងចំនួន១០ នៅខេត្តស្ទឹងត្រែង, គម្រោងចំនួន២ នៅខេត្តរតនគិរី និងគម្រោងចំនួន៥ នៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។
ជាមួយគ្នានេះ ក្រុមការងារ ក.វ.ឦសាន ក៏ទទួលបានការស្នើសុំសម្របសម្រួលនីតិវិធី និងគាំទ្រការអនុវត្តគម្រោងវិនិយោគផងដែរ ដូចជា ការធ្វើបច្ចុប្បន្នភាពកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, ការវាយតម្លៃផលប៉ះពាល់បរិស្ថាន, ការសម្របសម្រួលសាងសង់ផ្លូវជាដើម ដែលជាកម្មវត្ថុនៃកម្មវិធីពិសេសភូមិភាគឦសាន ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងជំរុញការវិនិយោគនៅដំណាក់កាលអនុវត្ត ឱ្យបានរលូន និងឆាប់រហ័ស សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ពិសេសនៅតំបន់ភូមិភាគឦសាន ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលនៃកំណើន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី