SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមការងារអភិវឌ្ឍវិស័យឯកជន ពិភាក្សាលើការប្រើប្រាស់ដីទំហំ ៥៩២ហិកតា សម្រាប់វិនិយោគកសិកម្ម និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ


ក្រុមការងារអភិវឌ្ឍវិស័យឯកជន ពិភាក្សាលើការប្រើប្រាស់ដីទំហំ ៥៩២ហិកតា សម្រាប់វិនិយោគកសិកម្ម និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ពិភាក្សាលើការប្រើប្រាស់ដីទំហំ ៥៩២ហិកតា សម្រាប់វិនិយោគកសិកម្មលើការដាំស្មៅ ដាំពោត និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានលើកឡើងអំពីសាវតារនៃការស្នើសុំប្រើប្រាស់ដី និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ដីសម្រាប់អនុវត្តគម្រោងកសិកម្មនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានស្នើអង្គភាពពាក់ព័ន្ធ និងក្រសួងបរិស្ថាន គិតគូរលម្អិតអំពីការបំពេញបែបបទ និងនីតិវិធីក្នុងការប្រើប្រាស់ដី ក្នុងទម្រង់កិច្ចសហការរវាងរដ្ឋ ឯកជន និងសហគមន៍ ឱ្យអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាមួយនឹងការធានាឱ្យបាននូវផលជះវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងសហគមន៍ ដើម្បីជំរុញការវិនិយោគ និងបង្កើនខ្សែច្រវាក់ផលិតកម្ម សំដៅផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ និងមានភាពធន់នឹងកត្តាខាងក្រៅ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី