2026-01-24
គិត បុប្ផា
2026-01-24
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាជាមួយ លោក សាស្រ្តាចារ្យ Ricardo Hausmann ស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌល Growth Lab នៃសាកលវិទ្យាល័យ Harvard ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើត Growth Lab នៅកម្ពុជា ក្រោមកិច្ចសហការជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
Growth Lab គឺជាមជ្ឈមណ្ឌលស្រាវជ្រាវឈានមុខ ដែលផ្តោតលើការវិភាគសេដ្ឋកិច្ចជាក់ស្តែង ដើម្បីគាំទ្រការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រកំណើនប្រកបដោយភស្តុតាងវិទ្យាសាស្ត្រ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពធន់តាមរយៈការសិក្សាស្រាវជ្រាវ និងការអនុវត្តយុទ្ធសាស្ត្របែបវិទ្យាសាស្ត្រ។
សូមជម្រាបផងដែរថា ជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងលោក សាស្រ្តាចារ្យ Ricardo Hausmann ធ្វើឡើងក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី