2026-01-27
គិត បុប្ផា
2026-01-27
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងអាម៉េរិក ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ការចូលរួមរបស់វិស័យឯកជន និងការពង្រីកភាពជាដៃគូអាជីវកម្មរវាង វិស័យឯកជនកម្ពុជា និងសហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងកិច្ចពិភាក្សាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ប្រតិភូពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោក គីមឆា ហួត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានចាប់អារម្មណ៍ខ្លាំង ចំពោះឱកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិត កសិកម្ម និងកសិឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងភស្តុភារ សេដ្ឋកិច្ចឌីជីថល និងវិស័យសេវាកម្ម។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីតួនាទីសំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឱ្យវិស័យឯកជន ដែលបានចូលរួមកែលម្អបរិយាកាសវិនិយោគ និងធ្វើជាស្ពានតភ្ជាប់ពាណិជ្ជកម្មដល់ វិនិយោគិនអន្តរជាតិ។ អ្នកឧកញ៉ា ក៏បានបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ាន និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសវិនិយោគដែលបើកចំហ តម្លាភាព និងងាយស្រួលសម្រាប់វិនិយោគិន។ ជំនួបពាណិជ្ជកម្មនេះ បានបញ្ចប់ដោយការប្តេជ្ញារួម ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ និងជំរុញឱកាសពាណិជ្ជកម្ម និងវិនិយោគដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែរឹងមាំ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី