SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលឯកទេសធំបំផុតនៅអូស្ត្រាលី ប្តេជ្ញាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា


មជ្ឈមណ្ឌលឯកទេសធំបំផុតនៅអូស្ត្រាលី ប្តេជ្ញាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថាន វីលៀម អាងលីស (William Angliss Institute) ដែលជាមជ្ឈមណ្ឌលឯកទេសធំបំផុតនៅប្រទេសអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ បដិសណ្ឋារកិច្ច ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

ក្នុងជំនួបជាមួយ លោក Wayne Crosbie នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ) នាពេលកន្លងមក។

ក្នុងជំនួបនេះផងដែរ លោក Wayne Crosbie ក៏បានលើកឡើងនូវបញ្ហាប្រឈម និងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនដល់ក្រសួងទេសចរណ៍ ដើម្បីជាធាតុចូលបន្ថែមក្នុងការដាក់ឱ្យអនុវត្តសាលាវិជ្ជាជីវៈទេសចរណ៍នាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណ និងទទួលយកនូវអនុសាសន៍របស់វិទ្យាស្ថានដើម្បីទៅពិនិត្យ និងសិក្សាបន្ថែម។ មុននឹងបញ្ចប់ លោក Wayne Crosbie ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ទៅធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន វីលៀម អាងលីស ក្នុងប្រទេសអូស្រ្តាលី ក្នុងពេលវេលាសមស្របណាមួយ។

គូសបញ្ជាក់ផងដែរថា វិទ្យាស្ថាន វីលៀម អាងលីស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤០។ បច្ចុប្បន្ន វិទ្យាស្ថាននេះ ត្រូវបានទទួលស្គាល់ជាវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលឯកទេស ដែលផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជាង ១៤៣កម្មវិធី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី