2026-01-30
ទូច សូរិយា
2026-01-30
ទូច សូរិយា
ភ្នំពេញ៖ សាកលវិទ្យាល័យ CamTech បង្ហាញលទ្ធផលនៃការសិក្សាអំពីបញ្ហាប្រឈមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអនុសាសន៍ផ្នែគោលនយោបាយ ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ តំណាងសាកលវិទ្យាល័យ CamTech បានបង្ហាញនូវលទ្ធផលសំខាន់ៗនៃការសិក្សា និងសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្តីពី «ស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលគ្របដណ្តប់បញ្ហាប្រឈម ដូចជាលទ្ធភាពទទួលបានហិរញ្ញប្បទាន ជំនាញ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសធុរកិច្ច និងនិយតកម្ម។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា លទ្ធផលនៃការសិក្សានេះ បង្ហាញភាពស៊ីសង្វាក់គ្នានឹងអ្វីដែលក្រសួងបានរកឃើញ ហើយនឹងបម្រើជាធាតុចូលក្នុងការកំណត់ជម្រើសគោលនយោបាយ ដើម្បីធានាថាការរៀបចំយុទ្ធសាស្ត្រនេះ ឆ្លើយតបចំពោះបញ្ហាប្រឈមជាក់ស្តែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម កំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំសេចក្តីព្រាង «យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសមីក្រូ តូច និងមធ្យម»៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី