2026-01-30
ទូច សូរិយា
2026-01-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេីកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ ពិសេសវិនិយោគិនអាម៉េរិក ដែលមានបំណងចង់វិនិយោគលេីវិស័យផលិតកម្មសត្វ ការកែច្នៃ វេចខ្ចប់ បន្តពិនិត្យលទ្ធភាពដេីម្បីឱ្យការវិនិយោគទទួលបានជោគជ័យ។
ក្នុងជំនួបជាមួយលោក Kim Chha Hout ប្រធានសភាពាណិជ្ជកម្មកម្ពុជា-រដ្ឋកាលីហ្វ័រញ៉ា ឯកឧត្តម ឌិត ទីណា បានទទួលស្វាគមន៍វិនិយោគិនអាម៉េរិកក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា។
ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ក៏បានជំរុញដល់ធុរជនអាម៉េរិក ពង្រឹងនិងពង្រីកការវិនិយោគនិងការធ្វេីកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហេីយក្រសួងកសិកម្មនឹងរួមចំណែកសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី