SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តតាកែវ អនុវត្តការដាំដុះបានជាង ៩ម៉ឺនហិកតា នៃផែនការដាំដុះ ១០ម៉ឺនហិកតា សម្រាប់រដូវប្រាំង ឆ្នាំ២០២៥-២០២៦


ខេត្តតាកែវ អនុវត្តការដាំដុះបានជាង ៩ម៉ឺនហិកតា នៃផែនការដាំដុះ ១០ម៉ឺនហិកតា សម្រាប់រដូវប្រាំង ឆ្នាំ២០២៥-២០២៦
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ខេត្តតាកែវ ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ផែនការដាំដុះ ១០០ ០០០ហិកតា អនុវត្តបាន ៩៤ ១២៥ហិកតា ស្មើនឹង ៩៣.១៣% ក្នុងនោះស្រុក​​គិរីវង់ ​អនុវត្តបាន ១៧ ០៧០ហិកតា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាស ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ដឹកនាំក្រុមការងារជំនាញ និង​មន្រ្តីកសិកម្មឃុំ ចុះពិនិត្យការងារកសិកម្ម នៅស្រុកគិរីវង់ និងស្រុក​ត្រាំកក់ ក្នុងខេត្តតាកែវ បានឱ្យដឹងថារបាយការណ៍របស់មន្ទីរកសិកម្មខេត្តតាកែវ នៅក្នុងឆ្នាំ២០២៥ ផ្ទៃដីផលិតកម្មដំណាំស្រូវអនុវត្តបាន ៣៤៩ ៥៨៤ ហិកតា បរិមាណផលសរុប ១ ៤១៦ ៣៥០តោន ក្រោយកាត់​ទុក​ពូជ ចំណីសត្វ និងស្បៀងសម្រាប់ប្រជាជន នៅសល់ស្រូវ ១ ០០១ ៦២៤តោនសម្រាប់នាំចេញ។ ចំពោះដំណាំដីប្លី មានចំនួន ៣៩២គ្រួសារ ក្នុង៦ឃុំ នៃស្រុក​គិរិវង់ ដាំមានចំនួនសរុប ៧២ ៨១៥ គុម្ព បរិមាណផលសរុបប្រមាណ ២១៨តោន (១គុម្ព ៣គ.ក ក្នុង១ឆ្នាំ)។

ចំណែក ការងារចិញ្ចឹមសត្វ ចំនួនទាសរុប ៩០១ ១៧២ក្បាល អាចផលិតបានស៊ុតទាប្រមាណ ៣៥០ ០០០ក្នុង១ថ្ងៃ​ សម្រាប់នាំចេញ។ ការងារជលផល ចំនួនបរិមាណផលបង្កងសរុប ៧៩​តោន ផលបង្កងវារីវប្បកម្មមានចំនួន ៣៧តោន។ គួរបញ្ជាក់ថា ដំណើរបេសកកម្ម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ក៏មានការចូលរួមពីលោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម តំណាងមន្រ្ដីនៃអគ្គនាយក​ដ្ឋាន​កសិកម្ម អាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ រួមជាមួយប្រជាកសិករនៅតំបន់​នោះ​ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី