2026-02-02
ទូច សូរិយា
2026-02-02
ទូច សូរិយា
ភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលដឹកនាំអនុវត្តដោយក្រសួងកសិកម្ម និងមានទុនវិនិយោគប្រមាណ១០០លានដុល្លារ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក សម្រេចលទ្ធផលបាន៨៦% នៃសូចនាករគោលដៅរបស់ខ្លួន ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖ ផែនការអាជីវកម្ម បានអនុម័តជាង ១០០ដល់សហគមន៍កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ បានសាងសង់ផ្លូវបាន ១៧០ គីឡូម៉ែត្រ, ប្រព័ន្ធស្រោចស្រព គ្របដណ្តប់លើផ្ទៃដីជាង ៨,០០០ ហិកតា និងមានអ្នកទទួលផលដោយផ្ទាល់កសិករជិត ២០ ០០០គ្រួសារ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា នៅមានគម្រោងជាច្រើនទៀតដែលកំពុងដឹកនាំនិងចូលរួមអនុវត្តដោយក្រសួងកសិកម្ម ដែលកំពុងជះឥទ្ធិពលជាវិជ្ជមាន ដល់ការលើកកម្ពស់ជីវភាពបងប្អូនប្រជាកសិករនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី