SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង សម្រាប់អ្នកខេត្តបាត់ដំបង និងប៉ៃលិន 


ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង សម្រាប់អ្នកខេត្តបាត់ដំបង និងប៉ៃលិន 
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៧ ៣៦១កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីឱ្យអតីតពលករដែលវិលត្រឡប់មកកម្ពុជា យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំង។

ចំពោះ អតីតពលករដែលវិលត្រឡប់មកកម្ពុជា យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យបាន នៅ ៤ ទីតាំងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ក្នុងនោះរួមមាន៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ មាននៅខេត្តប៉ៃលិន ស្រុកសាលាក្រៅ នៅក្នុងបរិវេណសាលាស្រុក សាលាក្រៅ​ និងខេត្តបាត់ដំបង ស្រុកសំឡូត នៅបរិវេណសាលាស្រុកសំឡូត។

រីឯ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានទីតាំងនៅខេត្តប៉ៃលិន ក្រុងប៉ៃលិន នៅក្នុងបរិវេណវិទ្យាល័យ ក្រុងទេពនិមិត្ត និងខេត្តបាត់ដំបង ស្រុករតនមណ្ឌល នៅក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ។ ជាមួយគ្នានេះ ពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី