2026-02-06
ទូច សូរិយា
2026-02-06
ទូច សូរិយា
ភ្នំពេញ៖ ស្ថាប័នធានាឥណទាន និងការវិនិយោគ (Credit Guarantee and Investment Facility - CGIF) ចាប់អារម្មណ៍លើការពង្រីកទីផ្សារមូលធននៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានបំណងពង្រឹងកិច្ចសហការគាំទ្រក្នុងការធ្វើសមាហរណកម្មក្នុងតំបន់តាមរយៈការបោះផ្សាយសញ្ញាបណ្ណឆ្លងដែនដោយសាជីវកម្មកម្ពុជាផងដែរ។
ក្នុងជំនួបនោះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក Jerome Ferreria អ្នកជំនាញវិនិយោគ នៃស្ថាប័នធានាឥណទាន និងការវិនិយោគ ក៏បានបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការរបស់ CGIF ផែនការយុទ្ធសាស្រ្ត និងការចូលរួមអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា។ លើសពីនេះ CGIF បានរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលធន តាមរយៈការរៀបចំកម្មវិធី សិក្ខាសាលា និងសន្និសីទនានា ដើម្បីជំរុញការបោះផ្សាយសញ្ញាបណ្ណជារូបិយវត្ថុក្នុងស្រុក និងផ្ដល់ទំនុកចិត្តដល់វិនិយោគិន។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់ CGIF ក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនៅកម្ពុជា និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិន តាមរយៈការធានាលើការចេញផ្សាយសញ្ញាបណ្ណ។ ទន្ទឹមនេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងបានសម្តែងការគាំទ្រលើគម្រោងរៀបចំសន្និសីទជាន់ខ្ពស់របស់ CGIF នាពេលខាងមុខ ព្រមទាំងចាត់បញ្ជូនមន្រ្តីជាន់ខ្ពស់ចូលរួមជាវាគ្មិនក្នុងកម្មវិធីនេះផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី