SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

IFC ស្វែងរកកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មគ្រឿងបង្គុំរថយន្ត នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក


IFC ស្វែងរកកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មគ្រឿងបង្គុំរថយន្ត នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក
A+ A-

ភ្នំពេញ៖ លោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្ម ដែលកំពុងលេចធ្លោផ្សេងៗទៀត រួមមាន៖ គ្រឿងបង្គុំរថយន្ត អេឡិចត្រូនិច ការកែច្នៃចំណីអាហារ និងផលិតកម្មសម្បកកង់ ដែលភាគច្រើននៃផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ក្នុងកិច្ចពិភាក្សា ក្នុងគោលបំណងពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានផ្លាស់ប្តូរយោបល់លើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកលផងដែរ។

លោកស្រី Keiko Miwa ប្តេជ្ញាចិត្តគាំទ្រដល់ «ហិរញ្ញប្បទានបៃតង» និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថា នឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ (១) មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex), (២) ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា និង (៣) ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance Taxonomy) ដើម្បីជំរុញលំហូរទុនទៅកាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន (Environmental Friendly Project)។

ភាគីទាំងពីរ បានផ្តោតជាពិសេសលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹង ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវគោលនយោបាយសម្រាប់សួនឧស្សាហកម្មបៃតង ដែលបានដាក់ជូន ក.អ.ក. ពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយនឹងសំណើគាំទ្រដល់ការរៀបចំក្របខ័ណ្ឌតំបន់សេដ្ឋកិច្ចពិសេសបៃតង និងការអនុវត្តសាកល្បងនូវក្របខ័ណ្ឌនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបានជ្រើសរើសមួយចំនួន។ សូមជម្រាបថា IFC កំពុងបន្តការងារផ្ដល់ប្រឹក្សាយ៉ាងទូលំទូលាយក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ ការគាំទ្រដល់ការដាំដុះស្រូវប្រកបដោយនិរន្តរភាព កាលើកកម្ពស់តម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មកសិកម្ម ព្រមទាំងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជា តាមរយៈការលើកកម្ពស់ស្ដង់ដារពលកម្ម និងការផ្ដល់ហិរញ្ញប្បទានដល់អ្នកផ្គត់ផ្គង់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី