2026-02-17
ទូច សូរិយា
2026-02-17
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណសាលាស្រុកឆ្លូង ដោយនាំយកឱកាសការងារសរុបចំនួន ២ ៨០៦នាក់កន្លែង ពីបណ្តារោងចក្រ សហគ្រាសចំនួន៥ ផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើ នៅស្រុកឆ្លូង ខេត្តក្រចេះ។
ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើសរើសការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួលបានការគាំពារពីរាជរដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាននៅជិតក្រុមគ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរជាងការងារនៅក្រៅប្រទេសដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។
ឯកឧត្តម ម៉ុល វិបុល ក៏បានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ ឯកឧត្តម ម៉ុល វិបុល បានបន្ថែមថា បើគិតពីស្រុកស្នូលនេះទៅ សាលាបណ្ដុះបណ្ដាលជំនាញ TVET ដែលនៅជិតបំផុត ហើយចំណុះក្រោមក្រសួង គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតនៅទីរួមខេត្តក្រចេះ លេខទូរសព្ទទំនាក់ទំនង ០៩៧ ៧៥២ ៣៣៤៦។
រោងចក្រ សហគ្រាសទាំង៥ ដែលប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋនាវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី, ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុន ដូវទឺសាយហ្គន ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសផងដែរ គឺក្រុមហ៊ុន មង្គល អេចអ (ជ្រើសរើសទៅប្រទេសជប៉ុន)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី