2026-02-17
គិត បុប្ផា
2026-02-17
គិត បុប្ផា
ភ្នំពេញ៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា ពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ លើវិស័យទេសចរណ៍ សណ្ឋាគារ សេវាកម្ម បច្ចេកវិទ្យា និងកសិកម្មកែច្នៃ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន។
ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរ ក៏ពិភាក្សាពង្រឹងការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មទេសចរណ៍ (B2B) ការផ្លាស់ប្តូរប្រតិភូ និងការចូលរួមពិព័រណ៍ទេសចរណ៍ ដើម្បីទាក់ទាញទីផ្សារឥណ្ឌា ជាពិសេសទីក្រុង Bangalore។ លោក ង៉ូវ សេងកាក់ និងលោក Karthik Tallam ជជែកពីការជំរុញទេសចរណ៍វប្បធម៌ និងសុខភាព តាមរយៈការរៀបចំព្រឹត្តិការណ៍យូហ្គា និងកម្មវិធីផ្លាស់ប្តូរសិល្បៈ ដើម្បីពង្រឹងមិត្តភាព និងការយល់ដឹងរវាងប្រជាជនទាំងពីរ។
ក្នុងកិច្ចពិភាក្សាដដែលនេះ ភាគីទាំងពីរ បានជជែកពីការពង្រឹងការផ្លាស់ប្តូរផ្នែកអប់រំ និងបច្ចេកទេស តាមរយៈការបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធ ក្នុងគោលបំណងលើកកម្ពស់គុណភាពធនធានមនុស្ស និងសេវាកម្មផងដែរ។ ជំនួបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី