SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា និងអង្គការសហប្រជាជាតិ ពិភាក្សាពីយុទ្ធសាស្ត្រគាំទ្របច្ចេកទេសបន្ថែមដល់ប្រព័ន្ធសុខាភិបាលកម្ពុជា


កម្ពុជា និងអង្គការសហប្រជាជាតិ ពិភាក្សាពីយុទ្ធសាស្ត្រគាំទ្របច្ចេកទេសបន្ថែមដល់ប្រព័ន្ធសុខាភិបាលកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-02-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-02-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំកម្ពុជា ពិភាក្សាអំពីអាទិភាពយុទ្ធសាស្ត្រសម្រាប់ការគាំទ្របច្ចេកទេសបន្ថែម រួមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការត្រៀមលក្ខណៈសម្រាប់ជួយគាំទ្ររចនាសម្ព័ន្ធលើជំនួយអភិវឌ្ឍន៍។

ក្នុងកិច្ចពិភាក្សាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្តរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិជាង ១០រួមមាន FAO, IAEA, IOM, UNAIDS, UNDP, UNFPA, UNICEF, UNODC, UNOPS, WFP និង WHO ដែលគ្របដណ្តប់លើវិស័យសុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងមិនឆ្លង សុខភាពផ្លូវភេទ និងបន្តពូជ អាហារូបត្ថម្ភ សុខាភិបាលឌីជីថល និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសិទ្ធិមានសុខភាពល្អ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) និងការឆ្លើយតបជាជំនួយមនុស្សធម៌ក្នុងបរិបទបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងជម្លោះព្រំដែន ដែលបានប៉ះពាល់ដល់សុខុមាលភាពប្រជាជន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកឡើងថា ការជួយកម្ពុជា ជាពិសេសបានរួមសហការផ្នែកសុខាភិបាល ផ្តល់សេវា និងជំនួយមនុស្សធម៌ចាំបាច់ និងបន្ទាន់ៗបំផុតជូនប្រជាជនភៀសសឹកកម្ពុជា នៅក្នុងកាលៈទេសៈសង្គ្រាមឈ្លានពានតាមព្រំដែន បញ្ជាក់នូវការប្តេជ្ញាយ៉ាងមុះមុតបំផុតស្របតាមទិសស្លោក «No One Left Behind»។

វត្តមាន និងតួនាទីរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់នូវការរៀបចំសម្របសម្រួលជំនួយ មិនឱ្យមានភាពស្ទួនគ្នាលើផ្នែកនានានៃកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាព និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ ឆ្ពោះទៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រី RC ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយកម្ពុជា ស្របតាមក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០២៤–២០២៨) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាព SDGs ការត្រៀមចាកចេញរបស់កម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី