2026-02-24
ទូច សូរិយា
2026-02-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម (SMEs) និងសិប្បកម្ម ផ្នែកកម្មន្តសាល សរុបបានចំនួន ១ ២៦២មូលដ្ឋាន ក្នុងនោះបានចេញវិញ្ញាបនបត្រដំណើរការចំនួន ១ ១៤៨មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១ ៣៦៧មូលដ្ឋាន ដែលបានបង្កើតការងារថ្មីចំនួន ២៣ ៥៩៧នាក់។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលត្រូវបានបិទមានចំនួន ៤៣៧មូលដ្ឋាន ធ្វើឱ្យថមថយកម្លាំងពលកម្មចំនួន ៧ ៦៨៩នាក់។ របាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ទិន្នន័យស្ថិតិសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម សរុបមានចំនួន ៤៤ ៧៩៥មូលដ្ឋាន ក្នុងនោះមានសហគ្រិនស្ត្រី ៨ ៦៧០មូលដ្ឋាន និងពលកម្មចំនួន ៤៩២ ១៣១នាក់ ដែលមានស្ត្រី ១៥៥ ៥១៣នាក់។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០២៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិបាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី