SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តម្លៃបរិមាណផលិតផលនាំចេញមានចំនួនជិត ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥


តម្លៃបរិមាណផលិតផលនាំចេញមានចំនួនជិត ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
ពាណិជ្ជកម្ម

2026-02-24

ទូច សូរិយា

ពាណិជ្ជកម្ម

2026-02-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំ នៃឆ្នាំ២០២៥ តម្លៃបរិមាណផលិតផល ដែលបាននាំចេញមានចំនួន ៩ ៩២៦,៦លានដុល្លារ ដោយមានការថយចុះជាង ១ ៣៣១,៥លានដុល្លារ ស្មើនឹង ១១,៨៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ 

តាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ បានឱ្យដឹងថា ឆ្នាំ២០២៥នេះ តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក និងសម្រាប់ធ្វើការនាំចេញ សរុបមានចំនួនជាង ១៣ ៥៨៣ លានដុល្លារ ដែលមានការថយចុះចំនួនជាង ១ ៥៦៦លានដុល្លារ ស្មើនឹង ១០,៣៤% បើធៀបទៅនឹងឆ្នាំ២០២៤។ 

ជាមួយគ្នានេះ តម្លៃបរិមាណផលិតផលក្នុងស្រុក មានចំនួនជាង ៣ ៦៥៦,៧លានដុល្លារ មានការថយចុះចំនួនជាង ២៣៤,៥លានដុល្លារ ស្មើនឹង ៦,០៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ចំពោះ ទុនវិនិយោគវិញ ក្នុងឆ្នាំ២០២៥ នេះ មានទំហំសរុបជាង ២៥ ១៦៨លានដុល្លារ មានការកើនឡើងចំនួនជាង ៤ ៧១១លានដុល្លារ ស្មើនឹង ២៣,០៣% បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៣ ៩០៦លានដុល្លារ ស្មើនឹង ១៥,៥២% នៃទុនវិនិយោគសរុប៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី