2026-02-24
ទូច សូរិយា
2026-02-24
ទូច សូរិយា
ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម បានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មដ៏សម្បូរបែបរបស់កម្ពុជា ប្រកបដោយគុណភាព ស្តង់ដា និងចីរភាពទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញមួយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ឯកឧត្តម ហួត រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលទស្សនាស្តង់ពិព័រណ៍ចំនួន៦៥ស្តង់ ក្នុងចំណោមស្តង់២២៥ ដែលរួមមានស្តង់ទេសចរណ៍ ស្តង់ពាណិជ្ជកម្ម ស្តង់ឧស្សាហកម្ម ស្តង់អាជ្ញាធរខេត្ត-ក្រុង-ស្រុក សហគមន៍ សមាគម ស្តង់ផលិតផលផលក្នុងស្រុកចម្រុះ ផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ។
ព្រឹត្តិការណ៍ខាងលើ គឺប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី