2026-02-24
ទូច សូរិយា
2026-02-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៣ ៧៤៣កន្លែង សម្រាប់អ្នកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ខាងមុខនេះ។
ចំពោះ អតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ដូចជា៖ ទី១. ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តពោធិ៍សាត់ ស្រុកកណ្តៀង នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង និងទី២. ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅស្រុកក្រគរ នៅក្នុងបរិវេណសាលាស្រុកក្រគរ។
គួរបញ្ជាក់ថា អតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ រីឯព័ត៌មានបន្ថែមអាចទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី