2026-02-25
ទូច សូរិយា
2026-02-25
ទូច សូរិយា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ កំពុងបន្តគម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ ដោយនៅឆ្នាំថ្មីនេះ គម្រោងបានដំណើរការជួសជុលបង្កាន់ដៃនាគ នៅជ្រុងខាងត្បូង។
លោក ឡុង ណារី ប្រធានគម្រោងជួសជុលនៅប្រាសាទបន្ទាយសំរ៉ែ បានលើកឡើងថា ក្រោយបញ្ចប់ការងារជួសជុលនៅផ្នែកខាងក្រោម ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុល នៅផ្នែកខាងលើនៃបង្កាន់ដៃនាគ នៃរានហាលខាងកើត ជ្រុងខាងត្បូង ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំជួសជុល និងឆ្លាក់ជើងទម្រនាគ និងផ្គុំបំណែកចម្លាក់ខ្លះ ដែលប្រមូលបាននៅជុំវិញ។
ចំពោះ កត្តាដែលនាំឱ្យថ្មខូចខាតនៅរានហាលប្រាសាទបន្ទាយសំរ៉ែ រួមមានកត្តាមនុស្ស និងធម្មជាតិ ហើយរុក្ខជាតិបានដុះចាក់ឫសតាមថ្ម បណ្តាលឱ្យថ្មខ្លះបាក់បែក ហែក និងញែកចេញពីគ្នា។ លោក ឡុង ណារី បានបញ្ជាក់ថា គម្រោងជួសជុលបង្កាន់ដៃនាគនេះ ចាប់ផ្តើមនៅខែមករា ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៦។
គម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ គឺស្ថិតនៅក្នុងគម្រោងបណ្ដុះបណ្ដាលផ្នែកអភិរក្សថ្មដល់មន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលមកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។ គម្រោងនេះ បង្រៀនដោយគ្រូបង្គោលខ្មែរ និងអាល្លឺម៉ង់ ដោយសិក្សាលើទ្រឹស្តី និងចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានប្រាសាទបន្ទាយសំរ៉ែ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី