2026-02-28
គិត បុប្ផា
2026-02-28
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងជប៉ុន ពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសការប្រើប្រាស់គ្រាប់ស្វាយចន្ទីពីកម្ពុជា ដើម្បីកែច្នៃបង្កើនតម្លៃផលិតផលអាហារសម្រន់ ដូចជានំខូគី និងផលិតផលនំកែច្នៃផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារកម្ពុជា និងជប៉ុន។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម និង លោក Tetsuya Yumamoto ប្រធាន និងជាតំណាងនាយកប្រតិបត្តិ ក្រុមហ៊ុន HEIWADOU Inc., ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងការផលិតផលិតផលអាហារសម្រន់ខូគីដែលប្រើប្រាស់គ្រាប់ស្វាយចន្ទីពីកម្ពុជា ដើម្បីបង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាពផលិតផល និងពង្រីកឱកាសទីផ្សារបន្ថែមទៀត។
ក្នុងជំនួបនៅខេត្តនីហ្គាតា ប្រទេសជប៉ុន ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ ក៏បានបន្តធ្វើទស្សនកិច្ចសិក្សានៅរោងចក្ររបស់ក្រុមហ៊ុន HEIWADOU Inc., ដើម្បីស្វែងយល់អំពីដំណើរការផលិត ការគ្រប់គ្រងគុណភាព និងស្តង់ដានៃការផលិតផលិតផលអាហារសម្រន់របស់ក្រុមហ៊ុន សំដៅស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងបទពិសោធរបស់ជប៉ុនក្នុងវិស័យកែច្នៃម្ហូបអាហារ ដែលអាចជាមូលដ្ឋានសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី