2026-03-03
គិត បុប្ផា
2026-03-03
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បញ្ជាក់អំពីការបន្តគាំទ្ររបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងធានាថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ក្នុងឱកាសមកបំពេញបេសកកម្មការងារនៅកម្ពុជា ដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ជឿជាក់ថា កិច្ចប្រជុំកំពូលនឹងរៀបចំប្រព្រឹត្តទៅជោគជ័យ។ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ សង្ឃឹមថា នឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសជាដៃគូជាច្រើននឹងចូលរួម ដែលនេះនឹងបង្ហាញនូវស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជា មានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបានអរគុណចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ បន្ថែមលើនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃការប្រព្រឹតិ្តទៅនៃកិច្ចប្រជុំកំពូលនេះ។ សូមជម្រាបផងដែរថា កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ អមចំនួនបី រួមមាន៖ (១) វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, (២) ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និង (៣) ពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី