2026-03-09
ទូច សូរិយា
2026-03-09
ទូច សូរិយា
ភ្នំពេញ៖ អគារសិក្សាថ្មីក្នុងសាលាបឋមសិក្សា ពោធិ៍សាត់ ដែលប្រើប្រាស់ថវិកាប្រមាណ ២៦ម៉ឺនដុល្លារ ជាជំនួយពីមូលនិធិបម្រើផលប្រយោជន៍សង្គមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសមាគមអតីតសិស្សខេត្តពោធិ៍សាត់នៅក្រៅប្រទេស ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នៅងៃទី៨ ខែមីនា ឆ្នាំ២០២៦។ គម្រោងនេះ បានផ្គត់ផ្គង់បរិក្ខារសិក្សាបន្ថែម រួមមានឧបករណ៍បញ្ចាំងស្លាយ (LCD) ចំនួន៥ឈុត តុ-កៅអីសិស្ស ១៥០ឈុត តុ-កៅអីគ្រូ ១០ឈុត និងក្តារខៀន ១០ផ្ទាំង។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការពង្រឹងមូលដ្ឋានគ្រឹះអប់រំនៅកម្រិតបឋមសិក្សា គឺជាចំណុចចាប់ផ្តើមដ៏សំខាន់បំផុត ដើម្បីឈានទៅសម្រេចបាននូវសង្គមមួយដែលផ្អែកលើចំណេះដឹង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកឧត្តម ក៏បានបន្ថែមថា ប្រព័ន្ធនវានុវត្តន៍ ឬឧស្សាហកម្ម ៤.០ មិនអាចអភិវឌ្ឍជោគជ័យបានទេ លុះត្រាតែកុមារ និងយុវជនជំនាន់ក្រោយទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាសមរម្យ ចាប់តាំងពីកម្រិតបឋមសិក្សា។
គម្រោងសាងសង់អគារសិក្សាថ្មី និងបរិក្ខារសិក្សាទាំងនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន កែលម្អបរិយាកាសសិក្សា និងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ឱ្យទទួលបានលទ្ធផលសិក្សាកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅក្នុងខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា អគារសិក្សាថ្មីនេះ មានកម្ពស់២ជាន់ មាន១០បន្ទប់ ដែលត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយភាពចង្អៀតក្នុងថ្នាក់រៀន ខណៈចំនួនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។ យោងតាមរបាយការណ៍សាលា បច្ចុប្បន្ន សាលាបឋមសិក្សាពោធិ៍សាត់មានគ្រូបង្រៀនចំនួន ៦៥នាក់ និងសិស្សសរុប ២ ៧៤៤នាក់ ក្នុងនោះ ថ្នាក់រៀនខ្លះមានសិស្សរហូតដល់ ៥៨នាក់ ដែលលើសពីកម្រិតស្តង់ដារ និងបង្កឱ្យមានភាពចង្អៀតក្នុងថ្នាក់រៀន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី