2026-03-13
ទូច សូរិយា
2026-03-13
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៃខេត្តហ្គ័ងស៊ី របស់ប្រទេសចិន ស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា»។
លោក ឈីត ឌី អគ្គនាយករង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថានដែលស្រឡាញ់និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងចាប់ដៃគ្នាបង្កើតជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា។
ជាមួយគ្នានេះ លោក ឈីត ឌី អគ្គនាយករង នៃក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD បានថ្លែងអំណរគុយចំពោះក្រសួងបរិស្ថានដែលស្រឡាញ់និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងបង្កើតជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលខាធិការក្រសួងបរិស្ថាន បានអរគុណចំពោះភាពជាដៃគូរបស់ក្រុមហ៊ុនរដ្ឋ ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ គឺការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរូបភាពផ្កាយរណប ដើម្បីធ្វើទំនើបកម្មវិស័យ បរិស្ថានកម្ពុជា។
ភាគីទាំងពីរ នឹងសិក្សាអំពីតម្រូវការគោលនយោបាយរបស់ក្រសួង ជាមួយនឹងបទពិសោធន៍បច្ចេកទេសរបស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite System (BDS) រូបភាពផ្កាយរណបប្រទេសចិន។ ក្រសួងបរិស្ថាន ជឿជាក់ថា ការចុះ MoU នេះ នឹងត្រូវបានប្រែក្លាយទៅជាវឌ្ឍនភាពជាក់ស្តែង ដែលគម្រោងកិច្ចសហប្រតិបត្តិការនេះនឹងមានការផ្លាស់ប្តូរបទពិសោធ រវាងភាគីទាំងពីរ ឱ្យកាន់តែទូលំទូលាយ ជាពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នឹងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី