SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ុន ចាន់ថុល៖ ប្រទេសរវ៉ាន់ដា គឺជាគោលដៅមួយក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗរបស់កម្ពុជា 


ឯកឧត្តម ស៊ុន ចាន់ថុល៖ ប្រទេសរវ៉ាន់ដា គឺជាគោលដៅមួយក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗរបស់កម្ពុជា 
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា តំបន់អាហ្វ្រិក ជាពិសេសប្រទេសរវ៉ាន់ដា គឺជាគោលដៅមួយក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗរបស់កម្ពុជា ដែលនេះ ជាសញ្ញាណវិជ្ជមានក្នុងការបើកច្រកសេដ្ឋកិច្ចរវាងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងកើត តាមរយៈច្រកទ្វារកម្ពុជា-រវ៉ាន់ដា។

ក្នុងជំនួបនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម Bakuramutsa NKBITO MANZI ឯកអគ្គរដ្ឋទូត នៃប្រទេសរវ៉ាន់ដាប្រចាំកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងការដោះដូរទំនិញឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។ ជាមួយគ្នានេះ កម្ពុជា-រវ៉ាន់ដា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយស្មារតីនៃជំនួបពិភាក្សានេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជន និងឯកជន ដើម្បីធានាថាទំនាក់ទំនងកម្ពុជា-រវ៉ាន់ដា នឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនាមជាសមាជិកដ៏សកម្មនៃគ្រួសារហ្វ្រង់កូហ្វូនីដូចគ្នា ជំនួបនេះ ក៏ជាការត្រៀមលក្ខណៈសម្របសម្រួល ដើម្បីឱ្យការចូលរួមរបស់ភាគីរវ៉ាន់ដា ក្នុងកិច្ចប្រជុំកំពូលនេះ ក្លាយជាកាតាលីករក្នុងការជំរុញទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់មួយកម្រិតទៀត៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី