2026-04-21
ឃី ភារៈ
2026-04-21
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ខេត្តកំពង់ចាម សម្រាប់ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់។
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា អនុស្ថានីយ ស្គន់ ខេត្តកំពង់ចាម ចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ ទាំងអស់ នឹងផ្សព្វផ្សាយអំពីបទប្បញ្ញត្តិច្បាប់, លិខិតបទដ្ឋានគតិយុត្តនានា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ និងអនុវត្តវិធានការតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តទៅ។
ដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យសាធារណជន ពិសេសសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយមន្ត្រីមានសមត្ថកិច្ចដែលបំពេញ ភារកិច្ចប្រចាំការនៅទីតាំងអនុស្ថានីយជញ្ជឹងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ខាងលើ ដោយគោរពអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ទាំងអស់គ្នា។
គួរបញ្ជាក់ថា អនុស្ថានីយជញ្ជីងអចល័ត ស្គន់ ខេត្តកំពង់ចាម ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចគ.មលេខ៥+៤២០ ក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំណុះឱ្យស្ថានីយជញ្ជឹងអចល័ត ថ្នល់កែង ខេត្តកំពង់ចាម៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី