2026-04-24
ទូច សូរិយា
2026-04-24
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានឯកភាពគ្នារៀបចំសិក្ខាសាលាវិនិយោគ និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម ការងារ អប់រំ បច្ចេកវិទ្យា និងដឹកជញ្ជូន, ជំរុញទេសចរណ៍ទ្វេភាគីរវាងខេត្តតូឈិហ្គិ ប្រទេសជប៉ុន និងកម្ពុជា។
ជាមួយគ្នានេះ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម FUKUDA TOMIKAZU អភិបាលខេត្តតូឈិហ្គិ និងឯកឧត្តម Yukihiko Soutome សមាជិកសភាប្រចាំខេត្តតូឈិហ្គិ និងមន្រ្តីពាក់ព័ន្ធ នៃរដ្ឋាបាលខេត្តតូឈិហ្គិ ក៏បានពិភាក្សាគ្នាពីការជំរុញការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា និងលើកទឹកចិត្តការជ្រើសរើសពលករកម្ពុជា មកធ្វើការនៅខេត្តតូឈិហ្គិ និងពង្រឹងការផ្ទេរបច្ចេកវិទ្យាកសិកម្មទៅកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានផ្ដោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងការទូត និងការតភ្ជាប់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តតូឈិហ្គិ និងប្រទេសកម្ពុជា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី