2026-05-02
ទូច សូរិយា
2026-05-02
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន iSoftStone Information Technology កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើដំណោះស្រាយប្រព័ន្ធផលិតកម្ម ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងទឹកជំនន់ឆ្លាតវៃ។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ចាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានបញ្ជាក់ថា វិស័យឧស្សាហកម្ម និងវិស័យទឹកស្អាតរបស់កម្ពុជា បើកទូលាយចំពោះនវានុវត្តន៍ និងទំនើបកម្មដោយវិស័យឯកជន។
ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុន iSoftStone បានលើកឡើងអំពីវិស័យសំខាន់ ៣ ដែលក្រុមហ៊ុនចាប់អារម្មណ៍សម្រាប់ទីផ្សារកម្ពុជា រួមមាន ដំណោះស្រាយរោងចក្រឆ្លាតវៃ ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការឈប់ដំណើរការ (Downtime), ដំណោះស្រាយសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយទឹកបាត់បង់ និងការគ្រប់គ្រងទឹកជំនន់ដោយប្រើបច្ចេកវិទ្យា AI ដើម្បីពង្រឹងប្រព័ន្ធផ្តល់ព័ត៌មានជាមុន (early warning) និងការឆ្លើយតបគ្រោះមហន្តរាយ។ ដំណោះស្រាយទាំងនេះ ផ្អែកលើថ្នាលទិន្នន័យ និងបច្ចេកវិទ្យា AI រួមទាំង IoT, digital twins និងការវិភាគបែបទស្សន៍ទាយ (predictive analytics)។
លើសពីនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា ស្វាគមន៍ដំណោះស្រាយដែលអាចលើកកម្ពស់ផលិតភាព ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយការរំខាន ពិសេសខណៈកម្ពុជាកំពុងឈានឆ្ពោះទៅការធ្វើទំនើបកម្មឧស្សាហកម្ម និងត្រៀមចាកចេញពីប្រទេសឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ពិសេសបានរំលេចនូវភាពទាក់ទាញមួយចំនួនរបស់កម្ពុជា ដែលជាទីផ្សារកំពុងរីកចម្រើន រួមទាំងរបបវិនិយោគបើកចំហ កម្លាំងពលកម្មវ័យក្មេង និងកំណើននៃសមត្ថភាពផលិតកម្មក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា កម្ពុជាមិនមែនជាទីផ្សារល្អឥតខ្ចោះទេ ប៉ុន្តែជាទីផ្សារកំពុងអភិវឌ្ឍន៍ និងមានសក្តានុពលខ្ពស់ ក្នុងនោះ កម្ពុជា ត្រូវការបច្ចេកវិទ្យា និងភាពជាដៃគូនានា ដើម្បីឈានទៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងយល់ពីទីផ្សារ និងសក្តានុពលរបស់កម្ពុជា ជាមួយភាគីពាក់ព័ន្ធក្នុងស្រុក ដើម្បីសិក្សាឱកាសវិនិយោគឱ្យបានច្បាស់លាស់៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី