2026-05-02
ទូច សូរិយា
2026-05-02
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា ពិសេសការលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញវិនិយោគ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា និងការជំរុញវិនិយោគ ពិសេសធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដ៏ប្រសើរជូនវិនិយោគិន ដោយពង្រឹងតួនាទីក្រុមការងារសហបង្កើតធុរកិច្ច(Business Co-creation Team) ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។
ក្នុងជំនួបជាមួួយលោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ JICA ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនតាមរយៈ (JICA) គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជាលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ក្រោមជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ ជាមួយគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញានឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី