2026-05-04
ទូច សូរិយា
2026-05-04
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានពិភាក្សាគ្នាលើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការពង្រឹងប្រព័ន្ធការពារអតិថិជន ការពង្រឹងអភិបាលកិច្ចស្ថាប័ន និងការពង្រឹងក្រមប្រតិបត្តិវិជ្ជាជីវៈក្នុងគ្រឹះស្ថានធនាគារជាដើម ដើម្បីការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។
ក្នុងកិច្ចប្រជុំទី២៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានពិភាក្សាលើការពង្រីកលទ្ធភាពផ្តល់ឥណទានដល់សហគ្រាសខ្នាតតូចនិងមធ្យម យន្តការគាំទ្រការផ្តល់ឥណទានប្រកបដោយចីរភាព និងយន្តការឆ្លើយតបចំពោះបញ្ហាប្រឈមថ្មីៗក្នុងវិស័យធនាគារផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានស្វាគមន៍ចំពោះសមិទ្ធផលការងាររបស់សមាគមនាពេលកន្លងមក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីសារសំខាន់នៃការរក្សាទំនាក់ទំនងនិងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនានា និងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី