SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ការគាំទ្រចំគោលដៅរបស់ពលរដ្ឋ នឹងធ្វើឱ្យ SMEs អាចផ្គត់ផ្គង់ទៅគម្រោងវិនិយោគផ្ទាល់ពីបរទេស 


រដ្ឋមន្ត្រីឧស្សាហកម្ម៖ ការគាំទ្រចំគោលដៅរបស់ពលរដ្ឋ នឹងធ្វើឱ្យ SMEs អាចផ្គត់ផ្គង់ទៅគម្រោងវិនិយោគផ្ទាល់ពីបរទេស 
A+ A-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា ថា ការគាំទ្រត្រឹមត្រូវឱ្យចំគោលដៅទៅលើសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងអាចពង្រីកខ្លួន ផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគផ្ទាល់ពីបរទេស និងដើរតួកាន់តែសំខាន់ក្នុងអនាគតឧស្សាហកម្មកម្ពុជា។

ក្នុងវេទិកាវិនិយោគកម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមថា ការរៀបចំតំបន់សហគ្រាសធុនតូច និងមធ្យម នៅជិត នៅជាប់ ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាវិធានការគន្លឹះមួយ ក្នុងការពង្រឹងឧស្សាហកម្មប្រតិគមន៍ ដែលអនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកអាចផ្គត់ផ្គង់ទៅកាន់រោងចក្រដែលផលិតសម្រាប់ការនាំចេញ។ ជាមួយគ្នានេះ ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការការគាំទ្រពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរឹងមាំ ជាពិសេសស្តង់ដារូបនីយកម្ម សេវាធ្វើតេស្តវិភាគ និងវិញ្ញាបនបត្រកម្ម ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មធុនធំ និងទីផ្សារនាំចេញ។ 

ភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំងវិស័យហិរញ្ញវត្ថុ នឹងធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងពីកំណើននៃគម្រោងវិនិយោគដែលបានអនុម័ត និងតួនាទីសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគ ដែលមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦២ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៥ កំពុងដំណើរការ ដែលជាកាតាលីករសំខាន់ ក្នុងការជំរុញកំណើនឧស្សាហកម្ម ការនាំចេញ និងការបង្កើតការងារ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី