2026-05-15
ទូច សូរិយា
2026-05-15
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ ដែលជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតធំជាងគេបំផុតរបស់កម្ពុជា និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៧ ។
នាបច្ចុប្បន្ន គម្រោងដំណាក់កាលទី៣នេះ គឺសម្រេចបានការសាងសង់បានប្រមាណ ៧២% ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ ស្របតាមកំណើននៃតម្រូវការទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី៣នេះ រោងចក្រទឹកស្អាតបាត់ខែង នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលនឹងធ្វើឱ្យសមត្ថភាពផលិតសរុបរបស់រោងចក្របាក់ខែងកើនដល់ ៥៨៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី