2026-07-06
SME News
2026-07-06
SME News
ភ្នំពេញ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា និងជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងសង្ឃឹមជឿជាក់ថា ចំណេះដឹងជំនាញ និងបណ្តាញទំនាក់ទំនងដែលបានកសាងឡើងតាមរយៈ វគ្គបណ្តុះបណ្តាលស្តីពី« សុច្ចរិតភាពព័ត៌មាន» នឹងបន្តបង្កើតផលវិជ្ជមានក្នុងរយៈពេលវែងជូនមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្ថានប័នសារព័ត៌មាន និងសម្រាប់សង្គមជាតិរបស់យើងដោយរួមគ្នាកសាងសង្គមឌីជីថលមួយ ប្រកបដោយគុណភាព ចំណេះជំនាញ និងភាពទទួលខុសត្រូវសម្រាប់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ។
ក្នុងការអញ្ជើញជាអធិតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី« សុច្ចរិតភាពព័ត៌មាន» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថ្លែងអំណរគុណដល់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ( ASIAN VISION INSTITUTES) និង មូលនិធិខុនរ៉ាដអាដឺណៅអ៊ែរ (KAS) ប្រចាំ ប្រទេសកម្ពុជា ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលសុចរិតភាពព័ត៌មានលើប្រធានបទ «យុវជន៖ កិច្ចការសកល និងឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ» ដោយមានការចូលរួមពីគ្រូឧទ្ទេសជំនាញ ជាច្រើនរូប និងសិក្ខាកាមដែលមកពីស្ថាប័នផ្សេងៗគ្នា។
ឯកឧត្តមបន្តថាការចូលរួម ៧សប្តាហ៍កន្លងមកនេះ ជាឱកាសអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនព្រមទាំងចូលរួមចំណែកក្នុងបរិវត្តកម្មឌីជីថលនៃសង្គមកម្ពុជា។ កន្លងមកនេះយើងបានសិក្សាលើប្រធានបទជាច្រើនទាក់ទងនឹងគោលនយោបាយនៃរដ្ឋតូចការកសាងសន្តិភាពក្នុងសម័យឌីជីថល, ការកសាងអត្តសញ្ញាណជាតិ និងការការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាដើម។ ជាការពិតណាស់ទំនើបកម្មនៃសង្គមនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានដោយល្បឿននៃការចែកចាយព័ត៌មានមានភាពងាយស្រួលនាំ ឱ្យការរក្សាខ្លឹមសារត្រឹមត្រូវ និងសុចរិតភាពនៃការចែកចាយព័ត៌មានក្លាយជាកភាពទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ជាពិសេសក្នុងយុគសម័យដែលព័ត៌មានផ្សព្វផ្សាយ បានយ៉ាងឆាប់រហ័សសមត្ថភាពក្នុងការវិភាគវាយតម្លៃផ្ទៀងផ្ទាត់ និងចែករំលែកព័ត៌មានដោយការទទួល ខុសត្រូវ គឺជាជំនាញដ៏សំខាន់មួយ។
ឯកឧត្តមបន្ថែមថា ក្នុងនាមជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង សូមកោតសរសើរចំពោះភាពសកម្ម ការចូលរួម និងការប្តេជ្ញាចិត្តដល់ការចូលរួមវគ្គបណ្តុះបណ្តាលនេះរបស់សិក្ខាកាម។ ការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំធេងរបស់យុវជនកម្ពុជាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងការសម្របខ្លួនទៅនឹងទំនើបកម្មនៃសង្គម។
មុនគណៈអធិបតីថ្លែងបិទ ឯកឧត្តម គាំម កុសល បានមានប្រសាសន៍ពីចំណាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធនិងវគ្គបណ្តុះបណ្តាលនេះថា ជាការពិតណាស់ក្នុងសម័យឌីជីថលគុណភាពនិងសុចរិតភាពព័ត៌មាន មានភាពចាំបាច់ជាងពេលណាៗទាំងអស់និងជាកត្តាដ៏សំខាន់មួយក្នុងការធានាភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវអំពីតថភាពក្នុងសង្គមជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។
ឯកឧត្តមគាំម កុសល បន្តថា ការពង្រឹងនូវសមត្ថភាពផ្នែកសារព័ត៌មាន ពិតមានសារៈសំខាន់ដល់សង្គមជាតិទាំងមូលដោយធានាបាននូវប្រសិទ្ធភាពនៃព័ត៌មានដែលបានចែកចាយជាព័ត៌មានពិតដែលប្រកបដោយក្រុមសីលធម៌នឹងនាំមកនូវគុណភាព និងសុក្រឹតភាពនៃព័ត៌មានក្នុងស្រុក និងចំពោះឆាកអន្តរជាតិផងដែរ។ ម៉្យាងវិញទៀតការចូលរួមរបស់ដៃគូរសហការនិងសិក្ខាកាមទាំងអស់ពិតមានសារៈសំខាន់ក្នុងការរៀបចំកម្មវិធីបណ្តុះ បណ្តាលនេះដែលបានបំពាក់បំប៉នបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យព័ត៌មានប្រកបដោយគុណភាពនិងវិជ្ជាជីវៈឱ្យ ស្របតាមការវិវត្តយ៉ាងលឿនក្នុងសង្គម។
មុនប្រកាសបិទបញ្ចប់នៅវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ឃុត ចាន់ដារ៉ា សង្ឃឹមជឿជាក់ថា ចំណេះដឹងជំនាញ និងបណ្តាញទំនាក់ទំនងដែលបានកសាងឡើងតាមរយៈកម្មវិធី នេះនឹងបន្តបង្កើតផលវិជ្ជមានក្នុងរយៈពេលវែងសម្រាប់អ្នកទាំងអស់គ្នា និងសម្រាប់សង្គមជាតិរបស់យើងដោយរួមគ្នាកសាងសង្គមឌីជីថលមួយ ប្រកបដោយគុណភាព ចំណេះជំនាញ និងភាពទទួលខុសត្រូវសម្រាប់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី